ជ្រើសរើសភាសា: Khmer Khmer English English
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីពិធីប្រកាសសមាសភាពគណៈកម្មាធិការ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុកសមាជិ សមាជិការ សមាគម ជាច្រើនរូប នៅសាលាខេត្តព្រះវិហារ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីពិធីប្រកាសសមាសភាពគណៈកម្មាធិការ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុកសមាជិ សមាជិការ សមាគម ជាច្រើនរូប នៅសាលាខេត្តព្រះវិហារ។

ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមក៏បានសំណេះសំណាលជាមួយនិវត្តជន ដែលបានធ្វើពលីកម្មដើម្បីជាតិមាតុភូមិផងដែរ។

ពិធីប្រកាសសមាសភាពនេះ គឺជាផ្នែកមួយនៃកិច្ចការងាររបស់សមាគម ដើម្បីធានាថា រចនាសម្ព័ន្ធការងារនៅតាមបណ្ដាខេត្តនានា មានភាពរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួល និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងមូលដ្ឋានខេត្តព្រះវិហារ ឲ្យទទួលបាននូវគោលនយោបាយ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា។

១៣ វិច្ឆិកា ២០២៥

ព័ត៌មានទាក់ទង